NotesWhat is notes.io?

Notes brand slogan

Notes - notes.io

សម្រាប់ថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧

អត្ថបទទី១សម្រាប់ថ្ងៃនេះ
ខ្ញុំសូមលំអោនកាយគោរព និង ជំរាបសួរ អស់លោកលោកស្រីអ្នកនាងកញ្ញា និង ពុកម៉ែបងប្អូន លោក យាយ លោក តា ជាទីមេត្រី ។ នៅថ្ងៃនេះ ឆានែលហោរាសាស្រ្តប្រចាំថ្ងៃ និង ជំនឿផ្សេងៗ សូមជូននៅនាទីហោរាសាស្រ្ត សម្រាបថ្ងៃ សុក្រ ទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧ ។ ហើយឆានែលហោរាសាស្រ្តប្រចាំថ្ងៃ និង ជំនឿផ្សេងៗ ក៏សូមធ្វើការបួងសួងទៅដល់វត្ថុសក្ត័សិទ្ធិនៅក្នុងលោក តាមជួយប្រោះព្រំបងប្អូន ឲជួបតែលាភសំណាង ទ្រព្យសម្បត្តិសម្បូរហូរហ៊ារ និង មានសុភមង្គលដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជានិច្ច ។ ចំណែកឯការទស្ស​ន៏​ទាយទិសវិញនៅក្នុងថ្ងៃនេះបានបញ្ចាក់ប្រាប់ថា ផ្លូវនាំលាភសំណាងនៅក្នុងនេះគឺបែរទៅទិសពាយ័ព្យ តែសូមប្រុងប្រយត្ន័ឲខ្ពស់ចំពោះទិសអគ្នេយ័​ ។ ជាបន្ត សូមពុកម៉ែបងប្អូនទាំងអស់គ្នា តាមដានស្តាប់នៅការទស្ស​ន៏​ទាយជោគជតារាសី​ទាំង ១២ ជាមួយឆានែល ហោរាសាស្រ្តប្រចាំថ្ងៃ និង ជំនឿផ្សេងៗ ដូចតទៅនេះ ។

ឆ្នាំ​ជូតថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត ​។​ នៅ​ថ្ងៃ​នេះ​បើ​មានការ​ប្រកបការងារ​តែង​មាន​ភាពរលូន​ល្អ​ហើយ​ពិសេស​អាច​បញ្ចប់​តាម​គោលដៅ​ថែម​ទៀត​ផង ។​ សម្រាប់អ្នក​អាជីវករ​ទោះ​មាន​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​ ។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​មាន​ការផ្សំផ្គុំ​ជា​គ្រួសារ​ល្អ​ប្រពៃ​បំផុត​៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំកុរ ដូច្នេះអ្នកដែលកើតឆ្នាំជូតត្រូវខមមិនលេខ ៧៣ និង ស៊ែរចេញនៅម៉ោង ០៨ ព្រឹក និង ម៉ោង ០៨ យប់ ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲកាន់តែខ្ពស់បន្ថែមទៀត និង កុំឲឆុងឆ្នាំ ហើយស្រូបយកនូវលាភសំណាងឲច្រើនជាងនេះទៀត ។

ឆ្នាំឆ្លូវថ្ងៃនេះរាសីឡើង​​ខ្ពស់ត្រដែត​ ។​ ថ្ងៃនេះ​ដួង​រាសី​របស់​លោក​អ្នក​មាន​ជោគ​មានជ័យ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គ្រាន់​គាប់ប្រសើរ​ ។ ​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​បញ្ហា​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់កាស​តែង​ឆាប់​ទទួលជោគជ័យ​ផងដែរ ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ចិត្ត ​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅ​មុខ​ជា​និច្ច​ ៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំមមី ដូច្នេះអ្នកដែលកើតឆ្នាំឆ្លូវត្រូវខមមិនលេខ ៤២ និង ស៊ែរចេញនៅម៉ោង ១០ ព្រឹក និង ម៉ោង ១០ យប់ ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲកាន់តែខ្ពស់បន្ថែមទៀត និង កុំឲឆុងឆ្នាំ ហើយស្រូបយកនូវលាភសំណាងឲច្រើនជាងនេះទៀត ។

ឆ្នាំខាលថ្ងៃនេះរាសីឡើង​ខ្ពស់ត្រដែត​។ ​ក្នុង​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​គប្បី​ប្រញាប់ប្រញាល់​បំពេញ​ពុំ​នោះ​អ្នក​ដទៃ​គេ​នឹង​មាន​ប្រៀប​ហើយ​វ៉ា​មុខ​វិញ​ពុំខាន​ ។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មានដំណើរ​បាន​ស្រួល​និង​អាច​ប្រមូល​ផល​កម្រៃ​ត្រឡប់មកវិញ​គួរ​ជាទី​ពេញចិត្ត​។ បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​មាន​ភាព​ផ្អែមល្ហែម​ប្រពៃ​ណាស់​ផង​៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំមមី ដូច្នេះអ្នកដែលកើតឆ្នាំខាលត្រូវខមមិនលេខ ៤៥ និង ស៊ែរចេញនៅម៉ោង ០១ អាធ្រាត្រ និង ម៉ោង ០១ រសៀល ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲកាន់តែខ្ពស់បន្ថែមទៀត និង កុំឲឆុងឆ្នាំ ហើយស្រូបយកនូវលាភសំណាងឲច្រើនជាងនេះទៀត ។

ឆ្នាំថោះថ្ងៃនេះរាសីស្រុតចុះយ៉ាងខ្លាំង ​។​ នៅ​ថ្ងៃ​នេះ​បើ​ជា​ស្ត្រី​មុន​ធ្វើ​អ្វី​តោង​តែ​ចេះ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំនោះ​ទេ​ផល​លំបាក​ពិតជា​មិន​ងាយ​ចៀស​រួចណាស់ ​។​ ក្នុង​ថ្ងៃនេះ​ដែរ​បើ​លោក​អ្នក​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ថា​ផល​ល្អ​និង​ផល​អាក្រក់​ដើរ​ទន្ទឹម​គ្នា​ជានិច្ច​ ។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​កាក់កប​ប៉ុន្មាន​ទេ​ហើយ​បើ​រកស៊ី​នាយអាយ​ក្បែរៗ​ផ្ទះ​បាន​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​ ។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​កើតទុក្ខ​ឥត​សូវ​ស្បើយ​ដែរ​ទេ​ដោយសារ​រឿង​រាវ​ប្រទាំង​ប្រទើស​កើតឡើង​បន្តបន្ទាប់​នា​កន្លងមក​៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំរោង ឆ្នាំម្សាញ់ និង ឆ្នាំមមែ ដូច្នេះអ្នកដែលកើតឆ្នាំថោះត្រូវខមមិនលេខ ៥០ និង ស៊ែរចេញនៅម៉ោង ០២ អាធ្រាត្រ និង ម៉ោង ២ រសៀល ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲខ្ពស់ និង កុំឲឆុងឆ្នាំ ហើយនាំយកនូវលាភដែលបោលចេញនៅក្នុងថ្ងៃនេះឲត្រលប់មកវិញ ។

ឆ្នាំរោងថ្ងៃនេះរាសី​ឡើងខ្ពស់ត្រដែត ​។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​រង់ចាំ​ដំណឹង​ល្អ​ឬ​ប្រាក់កាស​អ្វីមួយ​តែង​ឆ្លើយតប​ដូច​គាប់​បំណងជានិច្ច​ ។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ទីជិត​ឆ្ងាយ​ទោះ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ពិតមែនតែ​ក៏​មាន​ភាព​សុខដុម​ប្រពៃ​ណាស់​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មាន​តែ​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពជឿន​លឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រុះស្រួល​គ្នា​ប្រពៃ ៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំម្សាញ់ ដូច្នេះអ្នកដែលកើតឆ្នាំរោងត្រូវខមមិនលេខ ៤៤ និង ស៊ែរចេញនៅម៉ោង ១០ ព្រឹក និង ម៉ោង ១០ យប់ ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲកាន់តែខ្ពស់បន្ថែមទៀត និង កុំឲឆុងឆ្នាំ ហើយស្រូបយកនូវលាភសំណាងឲច្រើនជាងនេះទៀត ។

ឆ្នាំម្សាញ់ថ្ងៃនេះរាសី​ឡើងខ្ពស់ត្រដែត​។​ នៅ​ថ្ងៃនេះ​មាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ ប្រាក់កាស ឬ​រឿង​ផ្ទាល់ខ្លួន​នោះ​ទេ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅ​ថ្ងៃនេះ​ដែរ​ប្រៀប​ដូច​បាន​ជា​“​ភ្លៀង​ធ្លាក់​មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោក​អ្នក​អាច​ប្រកប​មុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការរស់នៅ​មាន​ភាព​សុខ​ដុម​និង​ក្រុម​មនុស្ស​ជួយ​ជ្រោមជ្រែង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​ជឿនលឿន​ទៅមុខ​និង​កំពុង​មាន​ភាព​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំខាល ឆ្នាំរោង និង ឆ្នាំ មមី ដូច្នេះអ្នកដែលកើតឆ្នាំម្សាញ់ត្រូវខមមិនលេខ ៣១ និង ស៊ែរចេញនៅម៉ោង ០៨ ព្រឹក និង ម៉ោង ០៨ យប់ ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲកាន់តែខ្ពស់បន្ថែមទៀត និង កុំឲឆុងឆ្នាំ ហើយស្រូបយកនូវលាភសំណាងឲច្រើនជាងនេះទៀត ។

ឆ្នាំមមីថ្ងៃនេះរាសីស្រុតចុះយ៉ាងខ្លាំង ។​ នៅ​ថ្ងៃនេះ​លោក​អ្នក​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ពីព្រោះ​ថា​ផល​អាក្រក់​ងាយ​កើតឡើង​ត្រូវ​ឆ្លងកាត់​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការរីក​លូត​លា​ស់តិ​ច​តួច​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ទោះ​មិន​ច្រើន​ពិតមែនក្តី​តែ​ក៏​មាន​ភាព​សុខដុម​គួរ​ជាទី​កក់ក្តៅ​ផង​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​មាន​ចិត្ត​រេ​ដូច​ចុងស្រល់​ប្រយ័ត្ន​កម្ម​ពៀរ​វា​ឆ្លង​ម្តង​ម្នាក់​វិញ​៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំជូត ដូច្នេះអ្នកដែលកើតឆ្នាំមមីត្រូវខមមិនលេខ ៦៧ និង ស៊ែរចេញនៅម៉ោង ០១ អាធ្រាត្រ និង ម៉ោង ០១ រសៀល ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲខ្ពស់ និង កុំឲឆុងឆ្នាំ ហើយនាំយកនូវលាភដែលបោលចេញនៅក្នុងថ្ងៃនេះឲត្រលប់មកវិញ ។

ឆ្នាំមមែថ្ងៃនេះរាសី​ល្អ​ជា​មធ្យម​ ។ ​នៅ​ថ្ងៃ​នេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​មួយ​មិន​គប្បី​មាន​ភាព​រឹងរូស​ឬ​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​បើ​ពុំនោះ​ទេ​នឹង​ជួប​រឿង​រាវ​បង់ប្រយោជន៍​ណាមួយ​ជាក់​ជាពុំខាន​។​នៅក្នុង​អំឡុង​ពេល​នេះ​លោកអ្នក​គប្បី​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​ជាង​នេះ​ទើប​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​ហើយ​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​ ។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ពុំសូវជា​ផ្តល់​ផល​ល្អ​ក្នុង​ការបណ្តាក់ទុន​ធំ​ប៉ុន្មាន​ឡើយ​គួរ​មាន​ការគិត​ឱ្យបាន​ជ្រុយជ្រោយ​មុន​ធ្វើ​អ្វី​មួយ​ព្រោះ​បើ​បោះទុន​ទៅ​ហើយ​មិន​ងាយ​ដក​ទុន​មកវិញ​ឡើយ​ហើយ​ស្រួល​មិន​ស្រួល​កប់ដើម​សូន្យឈឹង​តែម្តង ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ា​យក្តី មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​នាំ​ឱ្យ​ល្អក់កករ​ផ្លូវ​ចិត្តច្រើន ៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំជូត និង ឆ្នាំថោះ ដូច្នេះអ្នកដែលកើតឆ្នាំមមែត្រូវខមមិនលេខ ៣៤ និង ស៊ែរចេញនៅម៉ោង ៦ កន្លះព្រឹក និង ម៉ោង ៦កន្លះយប់ ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲខ្ពស់ និង កុំឲឆុងឆ្នាំ ហើយនាំយកនូវលាភដែលបោលចេញនៅក្នុងថ្ងៃនេះឲត្រលប់មកវិញ ។

ឆ្នាំវកថ្ងៃនេះរាសីស្រុតចុះយ៉ាងខ្លាំង ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ចោទ​ជា​បញ្ហា​នៅ​ឡើយ​ទេ​ហេតុនេះ​ងាយ​កើត​នូវ​រឿង​រ៉ាវ​ចោមរោម​ផង ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​លោក​អ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ត្រជាក់​និង​សម្រេច​ចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​ពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មាន​ការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​ថយ​ក្រោយ​វិញ​នោះ​ក៏​ខ្លាំង​ដែរ​ ។ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំជូត ឆ្នាំមមី និង ឆ្នាំមមែ ដូច្នេះអ្នកដែលកើតឆ្នាំវកត្រូវខមមិនលេខ ៩៤ និង ស៊ែរចេញនៅម៉ោង ០១ អាធ្រាត្រ និង ម៉ោង ០១ រសៀល ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲខ្ពស់ និង កុំឲឆុងឆ្នាំ ហើយនាំយកនូវលាភសំណាងដែលបោលចេញនៅក្នុងថ្ងៃនេះឲត្រលប់មកវិញ ។

ឆ្នាំរកាថ្ងៃនេះរាសីស្រុតចុះយ៉ាងខ្លាំង​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោក​អ្នក​នៅ​តែ​ស្រុតចុះ​ដដែល​ទេ​ហេតុ​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​ផង​ដែរ​ទើប​មិន​មាន​បញ្ហា​មិន​ល្អ​ណាមួយ​ចោទឡើង​ ។​ សម្រាប់​អ្នក​ប្រកប​ការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ព្រោះ​ក្រុម​មនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយី​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​រ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​អត់ធ្មត់​ក្នុង​មុខរបរ​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​ជម្លោះ​វិវាទ​គ្មានអ្វី​ជឿនលឿន​ទៅ​មុខ​ ។ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំខាល ដូច្នេះអ្នកដែលកើតឆ្នាំរកាត្រូវខមមិនលេខ ៩៤ និង ស៊ែរចេញនៅម៉ោង១០ ព្រឹក និង ម៉ោង ១០ យប់ ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲខ្ពស់ និង កុំឲឆុងឆ្នាំ ហើយនាំយកនូវលាភសំណាងដែលបោលចេញនៅក្នុងថ្ងៃនេះឲត្រលប់មកវិញ ។

ឆ្នាំចថ្ងៃនេះរាសី​ឡើងខ្ពស់ត្រដែត ​។ ​នៅ​ថ្ងៃនេះ​លោក​អ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លាអាច​មាន​ដំណឹង​ល្អ​និង​ការប្រកប​ការងារ​មាន​ភ្លើង​បៃតង​បើក​រង់ចាំ​ជានិច្ច​ ។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​គួរ​ជាទី​កក់ក្តៅ​ផងដែរ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ផង​ជា​ការប្រសើរ​ដោយ​លោក​អ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកវិញ​គ្រាន់​ត្រជាក់ចិត្ត ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​និង​កំពុង​លូតលាស់​ទៅមុខ​គួរ​ជាទី​កក់ក្តៅ​៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំម្សាញ់ ដូច្នេះអ្នកដែលកើតឆ្នាំចត្រូវខមមិនលេខ ៤០ និង ស៊ែរចេញនៅម៉ោង ០៧ ព្រឹក និង ម៉ោង ០៧ យប់ ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲកាន់តែខ្ពស់បន្ថែមទៀត និង កុំឲឆុងឆ្នាំ ហើយស្រូបយកនូវលាភសំណាងឲច្រើនជាងនេះទៀត ។

ឆ្នាំកុរថ្ងៃនេះរាសី​ល្អ​ជា​មធ្យម​ ​។​នៅ​ថ្ងៃ​នេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​នៅ​តែ​មាន​ការរីក​លូតលាស់​ទៅមុខ​សន្សឹមៗ​ដូចនេះ​ត្រូវ​ខិតខំ​ប្រឹងប្រែង​នោះ​នឹង​ជោគជ័យ​ដល់​គោលដៅ​ជាក់​ជាពុំខាន​ ។​ ក្រៅពី​នេះ​ទោះ​ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទើប​មិន​ជួប​រឿង​រាវ​ត្រូវ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​មនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វី​មួយ​មក​វិញ​ទៀត​ផង​។ ​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​ភាគី​ម្ខាង​ទៀត​កើត​ការធុញទ្រាន់​ងាករេ​ចិត្ត ​៕ ចំណែកឆ្នាំដែលឆុងនៅក្នុងថ្ងៃនេះគឺ ឆ្នាំខាល ឆ្នាំវក និង ឆ្នាំរកា ដូច្នេះអ្នកដែលកើតឆ្នាំកុរត្រូវខមមិនលេខ ២១ និង ស៊ែរចេញនៅម៉ោង ១០ ព្រឹក​ និង ម៉ោង ១០ យប់ ឬ ក៏ស៊ែរចេញនៅពេលនេះ ដើម្បីលើករាសីឲខ្ពស់ និង កុំឲឆុងឆ្នាំ ហើយនាំយកនូវលាភសំណាងដែលបោលចេញនៅក្នុងថ្ងៃនេះឲត្រលប់មកវិញ ។

នាទីហោរាសាស្រ្តនៅក្នុងថ្ងៃនេះដល់ទីបញ្ចប់ សូមមេត្តាអធ្យាស្រ័យរាល់កំហុសឆ្គងក្នុងអំឡុងពេលនិយាយដោយអចេតនា ជាចុងបញ្ចប់ ឆានែលហោរាសាស្រ្តប្រចាំថ្ងៃ និង ជំនឿផ្សេងៗ ក៏សូមបួងសួងម្តងទៀត ឲអស់លោកលោកស្រីអ្នកនាងកញ្ញា និង ពុកម៉ែបងប្អូន ជួបតែលាភសំណាង ទ្រព្យធន យសសក្ត័ និង ពោរពេញទៅដោយសុភមង្គលជារៀងរហូត ហើយជាចុងក្រោយនេះ ឆានែលហោរាសាស្រ្តប្រចាំថ្ងែ និង​ ជំនឿផ្សេងៗ ក៏សូមអរគុណយ៉ាងខ្លាំងចំពោះការចុច Subscribe ឡាយផេក និង ការស៊ែររបស់ប្រិយមិត្ត ហើយបើសិនជាអស់លោកអ្នកចុចរូបកណ្តឹងបន្ថែមទៀត វីដេអូរបស់យើងនិងរោទ៏នៅលើទូរសព្ទ័ កុំព្យូទ័រ ឬ គ្រឿងអេឡិចត្រូនិចផ្សេងៗ ដែលជួយឲអស់លោកអ្នកអាចតាមដានជោគជតារាសីរបស់ប្រិយមិត្តបានភ្លាមៗ ។ សូមអរគុណ និង ជួបគ្នានៅនាទីហោរាសាស្រ្តសម្រាប់ថ្ងៃស្អែក ដែលត្រូវនិងថ្ងៃសៅរ៍​ ​​​ទី ០២ ខែ ធ្នូ ឆ្នាំ ២០១៧ ជាបន្តទៀត ខ្ញុំបាទសូមជំរាបលា ។

     
 
what is notes.io
 

Notes.io is a web-based application for taking notes. You can take your notes and share with others people. If you like taking long notes, notes.io is designed for you. To date, over 8,000,000,000 notes created and continuing...

With notes.io;

  • * You can take a note from anywhere and any device with internet connection.
  • * You can share the notes in social platforms (YouTube, Facebook, Twitter, instagram etc.).
  • * You can quickly share your contents without website, blog and e-mail.
  • * You don't need to create any Account to share a note. As you wish you can use quick, easy and best shortened notes with sms, websites, e-mail, or messaging services (WhatsApp, iMessage, Telegram, Signal).
  • * Notes.io has fabulous infrastructure design for a short link and allows you to share the note as an easy and understandable link.

Fast: Notes.io is built for speed and performance. You can take a notes quickly and browse your archive.

Easy: Notes.io doesn’t require installation. Just write and share note!

Short: Notes.io’s url just 8 character. You’ll get shorten link of your note when you want to share. (Ex: notes.io/q )

Free: Notes.io works for 12 years and has been free since the day it was started.


You immediately create your first note and start sharing with the ones you wish. If you want to contact us, you can use the following communication channels;


Email: [email protected]

Twitter: http://twitter.com/notesio

Instagram: http://instagram.com/notes.io

Facebook: http://facebook.com/notesio



Regards;
Notes.io Team

     
 
Shortened Note Link
 
 
Looding Image
 
     
 
Long File
 
 

For written notes was greater than 18KB Unable to shorten.

To be smaller than 18KB, please organize your notes, or sign in.